អក្ខរកម្មឌីជីល​ Digital Literacy

ពាក្យ អក្ខរកម្ម សំដៅដល់សមត្ថភាពដែលចេះអាន និងសរសេរ។ អក្ខរកម្មឌីជីថល និងព័ត៌មាន សំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយច្រើនប្រភេទដោយសុវត្តិភាព ឈ្លាសវៃ និង ទំនួលខុសត្រូវ។ អក្ខរកម្មប្រព័ន្ធឌីជីថល និងព័ត៌មានគឺជាបណ្តុំជំនាញដែលអនុញ្ញាតឲបុគ្គលម្នាក់់ចេះប្រើប្រាស់ ចេះវិភាគ ចេះបង្កើតខ្លឹមសារថ្មីៗ និងចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ទផ្សព្វផ្សាយ។ បុគ្គលដែលចេះមានការយល់ដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ មានសមត្ថភាពអាចយល់ពីសារស្មុគស្មាញដែលផ្សាយចេញលើកាសែត ផ្ទាំងប៉ាណូ វិឌីអូហ្គេម តន្រ្តី អុិនធើណេត បណ្តាញសង្គមនឹងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតក៏ដូចជាការបង្កើតសារប្រព័ន្ធផ្សព្វផ្សាយ។ នៅតាមបណ្តាប្រទេសជាច្រើន អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានបានក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារួចទៅហើយ។ គ្រូបង្រៀនយល់ឃើញថាអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចធ្វើឲសិស្សអាចប្រើជំនាញនៃ ការគិតបែបសុីជម្រៅយ៉ាងទូលំទូលាយ។ដោយសារតែបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធផ្សព្វផ្សាយមានភាពស្មុគស្មាញនិង ផ្លាស់ប្តូរជាបន្តបន្ទាប់យ៉ាងលឿននោះ អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានក្លាយជាជំនាញដ៏សំខាន់មួយនៅជុំវិញពិភពលោក។

0

Create by សាស្រ្តាចារ្យ កុល​ សុវណ្ណវឌ្ឍនា
Last updated:

$25 /
Buy Now

  1. អំពីអក្ខរកម្មឌីជីថល
  2. រកព័ត៌មានលើអ៊ីនធើណេតតាមទូរស័ព្ទដៃ
  3. ហេតុអ្វីបានជាអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានសារៈសំខាន់?
  4. ធាតុទាំង ៥ នៃអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
  5. មេរៀនសង្ខេប
  6. អ្វីទៅជាអក្ខរកម្មឌីជីថល?
  7. តើជំនាញអក្ខរកម្មឌីជីថលមានអ្វីខ្លះ?

  1. មេរៀននេះ អ្នកនឹងសិក្សាអំពី ៖
  2. ក- ការស្វែងយល់អំពីប្រព័ន្ធផ្សព្វផ្សាយ និងឧទាហរណ៍មួយចំនួន
  3. ទម្រង់ និងលក្ខណៈរបស់ប្រព័ន្ធផ្សព្វផ្សាយ
  4. ការទទួលព័ត៍មានតាមរយៈទូរទស្សន៍
  5. មេរៀនសង្ខេប
  6. លំហាត់អនុវត្តន៍

  1. មេរៀនទី៣ ដំណឹងនិងព័ត៌មាន
  2. ក. តើអ្វីទៅជាដំណឹង?
  3. ខ.តើអ្វីជាព័ត៌មាន? តើអ្វីជាចំណុចខុសគ្នារវាងព័ត៌មាននិងដំណឹង?
  4. គ. តើសំណួរអ្វីខ្លះដែលព័ត៌មានគួរឆ្លើយ?
  5. ឃ. តើអ្វីទៅជាស្តង់ដាក្រមសីលធម៌របស់អ្នកសារព័ត៌មាន?
  6. ១. ភាពពិត និងភាពត្រឹមត្រូវ
  7. ២. ឯករាជ្យភាព
  8. ៣. ភាពយុត្តិធម៌ និងមិនលំម្អៀង
  9. ៤. មនុស្សជាតិ
  10. ៥. គណនេយ្យភាព
  11. ង- ហេតុអ្វីបានជាមានសារៈសំខាន់សម្រាប់អ្នកក្នុងការទទួលព័ត៌មាន?
  12. មេរៀនសង្ខេប